កាពិតថៃមិនបានយកល្ខោខោលរបស់យើងទៅដាក់ស្នើរសំចូលជាសម្បត្តិបេតិកភណ្ឌទេ

"ខោល និង ខន មិនដូចគ្នាទេ"
....
"ថៃមិនបានដាក់ល្ខោនខោល(Lakhon khol)ជាបេតិកភណ្ឌទេ គេដាក់"ល្ខោនខន"(Khon Dance) របស់គេជាបេតិកភណ្ឌ"
ល្ខោនខោលរបស់កម្ពុជា និង ល្ខោនខនរបស់ថៃ ជាសិល្ប:2ផ្សេងគ្នាដែលមានលក្ខណ:ប្រហាក់ប្រហែលគ្នា.
*ល្ខោនខោលខ្មែរកើតឡើងនៅចន្លោះសតវត្សទី9។
*ល្ខោនខនរបស់ថៃកើតឡើងនៅរវាងសម័យអយុធ្យា(ប្រហែលសតវត្សទី15ឬ16)។
ដូច្នេះខោលនិងខនរបស់2ផ្សេងគ្នាមានលក្ខណ:ពិសេសផ្សេងគ្នា ជារបស់កម្ពុជានិងថៃរៀងៗខ្លួន មិនមែនជារបស់តែ1 និងមិនមែននរណាលួចនរណាឡើយ.

ទោះបីល្ខោនខនត្រូវបានគេដាក់បញ្ចូលជាអ្វី ក៏មិនធ្វើឲ្យល្ខោនខោលបាត់បង់ដែរ ព្រោះល្ខោនខោលមានលក្ខណ:ពិសេសរបស់ខ្មែរខុសពីលក្ខណ:ពិសេសរបស់ថៃ. ខ្មែរនៅតែមានសិទ្ធិប្រើប្រាស់និងសម្តែងល្ខោនខោលនេះដដែល។

**ខ្មែរនិងថៃបានស្នើការដាក់បញ្ចូលល្ខោនទាំង2នេះជាបេតិកភណ្ឌតាំងពីឆ្នាំមុនម្ល៉េះ។ ហើយ UNESCOបានត្រៀមដាក់ល្ខោនខោលខ្មែរចូលជាបេតិកភណ្ឌតាំងពីថ្ងៃ31ខែមីនាឆ្នាំ2017

តាមពិត រឿងនេះប្រៀបដូចជាការប្រកួតប្រជែងផ្សព្វផ្សាយផលិតផល2រៀងៗខ្លួន ទៅកាន់ពិភពលោក មិនមែនជាការដណ្តើមផលិតផលគ្នានោះទេ។
(ឧទាហរណ៍: ដូច ទូរសព្ទ iphone និង iphoneចិន. iphoneរបស់ចិនខំចម្លងពីiphoneដើមឲ្យមានរូបរាងដូចគ្នាបេះបិទ ប៉ុន្តែបានច្នៃប្រព័ន្ធខាងក្នុងមិនឲ្យដូចiphoneដើមទេ. ត្រង់នេះក្រុមហ៊ុន Appleមិនអាចនិយាយថា iphoneចិនជារបស់ខ្លួនទេ ព្រោះiphoneចិនមានលក្ខណ:ខុសគ្នា ក្រោមម៉ាកនិងឈ្មោះផ្សេងគ្នា. បើក្រុមហ៊ុន Appleនិយាយថា iphoneចិនជារបស់ខ្លួន នោះគុណតម្លៃនៃផលិតផលគេនឹងធ្លាក់ចុះ ព្រោះគេយករបស់ថ្មីមួយទៀតដែលមានលក្ខណ:អន់ជាងរបស់ខ្លួន មកថាជារបស់ខ្លួន) 
*ពិចារណាតាមការគួរ

(ភាពខុសគ្នារវាងល្ខោនរបស់ខ្មែរនិងថៃ)
ល្ខោនខ្មែរជាទម្រង់ដែលរាំដោយទម្រង់បុរស
ទាំងអស់ តួរអង្គដែលសំខាន់ គឺជាតួអង្គដែលពោរពេញដោយថាមពល
ចំណែកល្ខោនខនថៃ ជាទម្រង់ដែលសម្ដែងដោយបុរសផង ស្ត្រីផង និងមានលក្ខណៈខុសគ្នាច្រើនទៀត ។
មួយវិញទៀតបែបបទនៃការសម្ដែងខោលខ្មែរ គឺគ្រប់តួអង្គមានខ្មុកមុខលើកលែងតែតួនាង ហើយការសម្ដែងមានលក្ខណះពោលតាមសាច់រឿង និងយកតែរឿងរាមកេរ្តិ៍តែប៉ុណ្ណោះ ចំណែកខនថៃ ពាក់ខ្មុកតែតួយក្សនិងស្វាតែប៉ុណ្ណោះ តួផ្សេងមិនប្រើខ្មុកទេ ។ (credit toប្អូនPe So)
*និងមានលក្ខណ:ខុសគ្នាផ្សេងៗទៀត(សូមសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង)ទើបធ្វើឲ្យមានការបែងចែកមួយជារបស់ខ្មែរ និងមួយជារបស់ថៃ. អាវុធ2មានរៀងៗខ្លួន. អ្វីដែលគួរធ្វើគឺត្រូវលើកស្ទួយផ្សព្វផ្សាយរបស់យើងឲ្យខ្លាំងជាងរបស់គេ.

"ដើម្បីរក្សាភាពថ្លៃថ្នូរ និងការរស់នៅជាមួយគ្នាដោយសុខសាន្ត គប្បីសិក្សាឲ្យបានម៉ត់ចត់ និងចៀសវាងការប្រើពាក្យសម្តីមិនល្អនាំឲ្យអាប់ឱនតម្លៃជាតិយើង"

ប៉ុន្តែយ៉ាងណាមិញហ្វេសប៊ុកផេក chumnan maunghong នោះ ត្រូវបានគេទម្លាយថាជាហ្វេសប៊ុកក្លែងក្លាយ ហើយមិនត្រឹមតែប៉ុណ្ណោះមានការសង្ស័យថាម្ចាស់ហ្វេសប៊ុកផេកនេះមិនមែនជាជនជាតិថៃទេ តែជាជនជាតិខ្មែរ ដែលឆ្លៀតឱកាសបង្ហោះជេរជាតិសាសន៍ឯងដើម្បីទទួលបានការ like និង share ឲ្យបានច្រើន។ក្នុងនោះផងដែលលោក 

chumnan maunghong ក៏បានធ្វើការបដិសេធថា ហ្វេសប៊ុកផេកដែលបានបង្ហោះប្រើប្រាស់ពាក្យមិនសមរម្យមកលើប្រទេសកម្ពុជានោះគឺមិនមែនជារបស់ខ្លួនឡើយ។ ដោយលោកបានសំណូមពរឲ្យពលរដ្ឋកម្ពុជាសូមកុំមេត្តាយល់ច្រឡំ ព្រោះតែខ្លួនមិនបានបង្ហោះអ្វីបែបហ្នឹងនៅលើបណ្តាញសង្គមឡើយ៕

 ខោល និង ខន មិនដូចគ្នាទេ"
"ថៃមិនបានដាក់ល្ខោនខោល(Lakhon khol)ជាបេតិកភណ្ឌទេ គេដាក់"ល្ខោនខន"(Khon Dance) របស់គេជាបេតិកភណ្ឌ"
ល្ខោនខោលរបស់កម្ពុជា និង ល្ខោនខនរបស់ថៃ ជាសិល្ប:2ផ្សេងគ្នាដែលមានលក្ខណ:ប្រហាក់ប្រហែលគ្នា។