ក្រុម Army kpop នៅកម្ពុជារុញច្រានការចោទប្រកាន់មួយដែលថាការគាំទ្រ Kpop ទើបធ្វើឱ្យមានការបាត់បង់ល្ខោនខោល

មួយរយៈនេះបណ្តាញសង្គមហ្វេកប៊ុក នឹង Twitter ហាក់ដូចជាផ្ទុះរឿងជម្លោះរវាងហ្វេន Kpop នឹងការប្រឈមនឹងការបាត់បង់ល្ខោនខោលព្រោះតែការមិនយកចិត្តទុកដាក់របស់ពួកគេដែលជាហេតុធ្វើឱ្យArmyទាំងអស់មានការមិនពេញចិត្តយ៉ាង។

ពួកគេលើកឡើងថាការគាំទ្រតារា Kpop គឺជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេហើយក៏មិនដែលនិយាយដែរថានឹងបោះចង់ចោលសម្បតិ្តវប្បធម៌ជាតិ  ណាស់តែអ្នកតែស្ករមិនយល់សាច់ការនឹងពួកឱកាសនិយមមួយចំនួនដែលចង់ល្បីប៉ុនណោះទើបនិយាតបំភ្លើសបែបនេះ។

ពួកគេបន្តទៀតថា  ពួកគេគាំទ្រកូរ៉េព្រោះថាបន្ទាប់ពីជប៉ុន  កូរ៉េក៏ធ្លាប់ជួយដល់ខ្មែរមិនតិចនោះដែរ។ ក្នុង status របស់ម្ចាស់គណនីឈ្មោះ Daniel Jung គាត់បាននិយាយថា :

ជូនដល់អ្នកស្នេហាជាតិមួយចំនួន:
-ខ្ញុំគាំទ្រKpop ព្រោះKpopមានដើមកំណើតពីកូរ៉េ
-ខ្ញុំគាំទ្រកូរ៉េ ព្រោះកូរ៉េ បានផ្តល់ឳកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ
-ខ្ញុំគាំទ្រកូរ៉េ ព្រោះកូរ៉េ មិនដែលចង់បានទឹកដីខ្មែរ 
-ខ្ញុំគាំទ្រកូរ៉េ ព្រោះកូរ៉េ បានជួយជា ជំនួយយ៉ាងច្រើនដល់កម្ពុជា
-ខ្ញុំគាំទ្រកូរ៉េ ព្រោះកូរ៉េ បានផ្សាយពី វប្បធម៌ខ្មែរ និង អរិយធម៌ខ្មែរ
-ខ្ញុំគាំទ្រកូរ៉េ ព្រោះកូរ៉េ គោរពខ្មែរ
-ខ្ញុំគាំទ្រកូរ៉េ ព្រោះកូរ៉េ ស្រលាញ់ខ្មែរ 
......

ប៉ុណ្ណឹងហើយនៅមានអ្នកសួរថា KPOPជួយអ្វីខ្លះដល់ខ្មែរ? បាទ តារាKpopជាច្រើនបានជួយជា អណ្តូង, សាលា ដល់ប្រជាជនកម្ពុជា។ ហេតុអ្វីក៏អ្នកមើលមិនឃើញ?ត្រូវចងចាំថា ពួកយើងមិនដែលភ្លេចពីវប្បធម៌ខ្មែរទេ៕