ក្តៅៗម្ចាស់ហ្វេសប៊ុកស្តេចភ្លក់ម្ហូបនៅថៃបានចេញមុខមកបកស្រាយរឿងដែលផុសពាក្យ...

រឿងរ៉ាវួទាក់ទិននឹងករណីដែលថៃស្នើសុំដាក់ល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបញ្ចេញប្រតិកម្មមិនពេញចិត្តយ៉ាងខ្លាំង ដោយឃើញមានការបង្ហោះហ្វេសប៊ុកឈ្មោះគ្នារវាងប្រទេសកម្ពុជាងនឹងថៃ។

ក្នុងនោះផងដែរក៏មានហ្វេសប៊ុកផេកមួយឈ្មោះ chumnan maunghong ដែលមហាជនជាច្រើនស្គាល់ថាជាឈ្មោះតារាភ្លក់ម្ហូបដ៏ល្បីនៅលើបណ្តាញសង្គមប្រទេសថៃ បានបង្ហោះរូបភាព និងសរសេរពាក្យពេច៍មិនសមរម្យប្រមាថមើលងាយដល់ប្រទេសកម្ពុជា ធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនសម្តែងការខឹងសម្បារជាខ្លាំង។

ប៉ុន្តែម្ចាស់អាខោបានចេញមុខបង្ហោះសារតាមហ្វេសប៊ុកបដិសេធភ្លាមៗថា នោះមិនមែនជាអាខោនពិតរបស់គាត់ហើយ។ អ្នកមួយចំនួនបានគិតថានោះអាចជាជនជាតិខ្មែរ ដែលឆ្លៀតឱកាសបង្ហោះជេរជាតិឯងដើម្បីទទួលបានការ like នឹង share ឱ្យបានច្រើនតែប៉ុនណោះ។