កុំតូចចិត្តបើកើតមកប៉ះចំគ្រួសារអ្នកក្រ

ជីវិតមនុស្សគឺផ្សេងៗពីគ្នា  អ្នកខ្លះគឺកើតមកមានសំណាងប៉ះចំគ្រួសារអ្នកមាន  អានថាគេសាងបុណ្យដល់ការពីជាតិមុនក៏ថាបាន។ ក៏ប៉ុន្តែជួលកាលកូននោះមិនដែលធ្វើឱ្យឳពុកម្តាយមានមោទនភាពឬសប្បាយចិត្តម្តងណាឡើយ  គឺគែកើតមកដើម្បីតែបំផ្លាញរបស់ដែលពួកគាត់ខំរកបាននោះ។

យើងមិនត្រូវតូចចិត្តនឹងជីវិតនេះទេ  ទោះបីជាយើងកើតមកក្នុងស្ថានភាពគ្រួសារខុសគ្នាក៏ពិតមែនក្តី  ប៉ុន្តែយើងអាចតស៊ូបានតើ។ដង្ហើមនៅតែដកសង្ឃឹមនៅតែមាន  ដរាបណាយើងនៅអាចបន្តទៅមុខទៀតបានយើងមិនត្រូវចុះចាញ់នោះនោះទេ  យើងត្រូវតែខំតស៊ូពុះពារហែលឆ្លងឱបសគ្គទាំងនោះដើម្បីអាចដល់ត្រើយបាន។

 អាចដើរមកត្រឹមនេះហើយ  យើងមិនអាចបញ្ឈប់ត្រឹមនេះទេ  ជោគជ័យគឺកំពុងតែរង់ចាំយើងនៅខាងមុខហើយ  យើងត្រូវតែខំដើម្បីបង្កើតសំណាងដល់អ្នកជំនាន់ក្រោយ។